Friday, October 9, 2015

ស្ងោរស៊ុបមាន់ខ្មៅ

គ្រឿងផ្សំ ៖

– មាន់ខ្មៅ
– ការុត មីសួ
– ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល
– ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក
– មើមខ្ញី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ
– ម្រេច អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប


របៀបធ្វើ ៖


១- ដាំទឹកអោយពុះ ស្ងោរមាន់ខ្មៅ មួយពុះចោល អោយបាត់ជាតិចំអាប។ ស្រង់ចេញ ទុកទៅម្ខាង។
២- លីងខ្ទឹមស អោយឈ្ងុយ រួចចាក់ទឹកត្រីចូល ថែមម្រេចបុក ខ្ទឹមក្រហមហាន់ អំបិលនិងស្ករ កូរអោយឈ្ងុយ ទើបចាក់ទឹកដាំ។
៣- ពេលទឹកពុះ ដាំមើមខ្ញីដាក់មួយដុំ ហើយដាក់មាន់ចូល។ ពេលរំងាស់ កុំគ្របគម្របឆ្នាំង។ បើគ្របនឹងធ្វើអោយទឹកស្ងោរល្អក់ ហើយឆាប់ផ្អូម។
៤- នៅឆ្នាំងផ្សេងទៀត ដាំទឹកស្រុះ ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក។ ស្រង់ចេញ លាងអោយស្អាត។
៥- ពេលពិនិត្យឃើញ សាច់មាន់ រាងផុយស្បែកបន្តិចសិន ទើបចាក់ការុត និងគ្រឿងដទៃចូល។
៦- នៅពេលមាន់ផុយទន់សាច់ ទើបដាក់ម្សៅស៊ុប ហើយភ្លក្សថែមថយតាមចំណូលចិត្ត។
៨- ត្រាំមីសួអោយទន់ ហើយកាត់ខ្លីៗ ទុកដាក់មួយអន្លើ។
៩- ស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុយ ត្រូវហាន់ល្អិតៗ ទុករោយពីលើស៊ុប ពេលដួសស្ងោរមាន់ដាក់ចានសម្ល
១០- ដាក់មីសួបន្តិចទៅបាតចាន មុននឹងដួសស្ងោរមាន់កំពុងពុះលើចង្ក្រាន ដាក់ចានសម្ល ទើបរោយស្លឹកខ្ទឹមនិងជីវវ៉ាន់ស៊ុយពីលើ។ ស៊ុបនេះ ត្រូវទទួលទាន នៅពេលក្តៅៗទើបឆ្ងាញ់។



Share this