Friday, July 17, 2015

អត្ថប្រយោជន៍ដ៏ អស្ចារ្យនៃ​គល់ស្លឹកគ្រៃ

គល់ស្លឹកគ្រែ​មិនត្រឹមតែ​អាចជួយឲ្យ​អាហារកាន់តែ​មានរស​ជាតិប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដូចជា៖ បំបាត់​ការឈឺចាប់, ជំនួយដល់ប្រព័ន្ធសរសៃប្រសាទ, ជួយកម្ចាត់​ធាតុពុល​ចេញពីរាងកាយ​បានយ៉ាង​មានប្រសិទ្ធិភាព…។
១. ព្យាបាល​អាការៈ​មករដូវមិនទៀង
ស្ត្រីដែលមករដូវមិនទៀង, មានការឈឺចាប់​ពេលមករដូវគួរ​តែទទួលទានប្រេងគ​ល់ស្លឹកគ្រៃ ២-៣ដំណក់​លាយជាមួយ​ម្រេចខ្មៅ​ម៉ត់បន្តិច, លាយ​ចូលគ្នាឲ្យ​រាវ រួចទទួលទាន, ហើយ​អ្នកក៏អាចយក​គល់ស្លឹកគ្រៃ​កិនយកទឹក, រួចទទួលទាន ដើម្បីកាត់បន្ថយការ​ឈឺចាប់ពេល​មករដូវ និងជួយឲ្យ​ការមករដូវទៀង​ទាត់វិញ។
២. ថ្នាំស្ពឹក
គល់ស្លឹកគ្រៃ​អាចជួយកាត់បន្ថយ​ការឈឺចាប់​ដូចជា៖ ឈឺធ្មេញ, ឈឺសាច់ដុំ, ឈឺសន្លាក់​ដៃជើង ឬឈឺចាប់ត្រង់​កន្លែងផ្សេងៗទៀត​នៃរាងកាយ ដូចជា៖ ឈឺខ្នង, ឈឺក្បាល។
យក​ប្រេងគល់ស្លឹកគ្រៃ​លាយជាមួយនឹង​ប្រេងដូង បន្ទាប់មក​លាបត្រង់​កន្លែងឈឺចាប់ ឬកន្លែង​ហើម ដើម្បីបំបាត់ការឈឺចាប់​បានយ៉ាង​មាន​ប្រសិទ្ធិភាព។ ក្នុង​ករណី​មានការឈឺ​ចាប់​ខ្លាំង, ទាមទារឲ្យ​មានការរំងាស់គល់ស្លឹកគ្រៃយូរ។
៣. ជួយកាត់បន្ថយ​ការលើសឈាម
គល់ស្លឹកគ្រៃ​នឹងជួយ​កាត់បន្ថយការលើសឈាម​បានយ៉ាង​មានប្រសិទ្ធិភាព។ វាជួយ​បង្កើន​ចរាចរណ៍ឈាម និងជួយកាត់​បន្ថយ​រាល់បញ្ហា​លើសឈាម​ទាំងអស់។ អ្នក​ជំនាញ​បាន​ណែនាំ​ថា នៅពេល​អ្នកឡើងឈាម, អ្នក​អាចផឹក​ទឹក​គល់ស្លឹកគ្រៃ​មួយកែវ នោះវានឹង​ជួយសម្រក​ឈាម​បាន​យ៉ាងល្អ។
៤. ជំនួយ​ដល់ប្រព័ន្ធសរសៃ​ប្រសាទ
គល់ស្លឹកគ្រៃ​មានប្រសិទ្ធិភាពយ៉ាងខ្លាំង​នៅក្នុង​ការជួយព្យាបាល​បញ្ហា​សរសៃប្រសាទ​មិនប្រក្រតី​ដូចជា៖ ជំងឺបាត់បង់​ការចងចាំ, ជំងឺប្រព័ន្ធ​សរសៃប្រសាទ, ជំងឺបេះដូង, ឆាប់ភ័យ, វិលមុខ, ដំណើរញ័រ…ប្រេងគល់ស្លឹកគ្រៃ​អាច​ជួយពង្រឹង និង​បង្កើនមុខងារ​នៃប្រព័ន្ធ​សរសៃប្រសាទ។
៥. កម្ចាត់​ជាតិពុល​បានយ៉ាង​មានប្រសិទ្ធិភាព
គល់ស្លឹកគ្រៃ​អាចជួយបង្កើន​ការនោមញឹក, ជំនួយដល់ថ្លើម, បំពង់ក្រពះពោះវៀន, តម្រងនោម, លំពែង, និងជួយ​សម្អាតប្លោក​នោម ដោយការ​កម្ចាត់​សារធាតុពុល និង​អាស៊ីត​អ៊ុយរិច​ចេញពីក្នុង​រាងកាយ។ ដូច្នេះ គល់ស្លឹកគ្រៃត្រូវបាន​គេយកធ្វើជា​ឱសថកម្ចាត់​ជាតិពុល​ចេញពីរាងកាយ។
៦. ប្រឆាំង​នឹង​ជំងឺគ្រុនផ្តាសាយ
អ្នកអាចប្រើគល់ស្លឹកគ្រៃ​ដើម្បីព្យាបាល​ជំងឺ​គ្រុនចាញ់, ផ្តាសាយ និង​រងារ។ អ្នកអាច​ទទួលទាន​គល់ស្លឹកគ្រៃ​ទាំងស្រស់ ឬបុកយក​ទឹក​ដើម្បី​ផឹក។ នេះជា​វិធីសាមញ្ញ ដែល​អ្នកមិន​ចាំបាច់​ត្រូវទៅ​ជួបវេ​ជ្ជបណ្ឌិត ឬទៅ​ទិញថ្នាំ។
៧. ជួយសម្លាប់​មេរោគផ្សិត
ប្រេងដែលចម្រាញ់​ចេញពីគល់ស្លឹកគ្រៃ​អាចជួយ​សម្លាប់មេរោគ​ផ្សិត និងការពារការ​លូតលាស់​របស់​វា។ ដូច្នេះ គល់ស្លឹកគ្រៃ​មាន​អត្ថប្រយោជន៏​ប្រឆាំង​នឹង​មេរោគផ្សិត​នៅក្នុង​ត្រចៀក, ច្រមុះ និង​បំពង់ក។
៨. ប្រឆាំង​នឹងបាក់តេរី
គល់ស្លឹកគ្រៃ​មានផ្ទុកនូវ​សមាសធាតុផ្សំ​ជាច្រើន​ដែលមាន​សមត្ថភាព​ក្នុង​ការសម្លាប់​បាក់តេរី និង​ការពារការ​រីកដុះដាល​របស់​បាក់តេរី។ ដូច្នេះ គល់ស្លឹកគ្រៃ​ជួយ​ការពារការ​ឆ្លងមេរោគ​នៅ​ក្នុង​របួស, ពោះវៀនធំ, ទ្វារនោម, ប្លោកនោម, ក្រពះ, ពោះវៀន, ប្រូស្តាត និងតម្រងនោម​បានយ៉ាង​មានប្រសិទ្ធិភាព​បំផុត។
៩. ការពារ​ជំងឺមហារីក
យោងតាមការសិក្សាស្រាវជ្រាវ​មួយចំនួនបានឲ្យដឹងថា សមាសធាតុ​នៅក្នុងគល់ស្លឹកគ្រៃ​អាចជួយសម្លាប់​កោសិកាមហារីក និងមិនប៉ះពាល់​ដល់កោសិកា​ផ្សេងៗ។ អ្នក​ជំនាញ​បានណែនាំ​ឲ្យប្រើ​គល់ស្លឹកគ្រៃ​ដាក់ក្នុង​អាហារ ឬទទួលទាន​ទឹកភេសជ្ជៈ​ចម្រាញ់​ពីគល់ស្លឹក​គ្រៃជំនួស​តែក្រូច​ឆ្មាវិញ។
ក្រៅពីនេះ តាមការ​សិក្សាជាច្រើន​ផ្សេងទៀត​បង្ហាញថា គល់ស្លឹក​គ្រៃ​មានផ្ទុកនូវសារធាតុ​ប៉ែតា-ការ៉ូតេអ៊ីន ដែល​ប្រឆាំង​នឹងអុកស៊ីតកម្ម, ជួយការពារ​ខ្លួន​អ្នក​ពីជំងឺ​មហារីក។
១០. ជួយសម្រួល​ដល់ប្រព័ន្ធរំលាយ​អាហារ
តែគល់​ស្លឹកគ្រៃ ឬប្រេងគល់​ស្លឹកគ្រៃអាច​ជួយកាត់​បន្ថយ​អាការៈឈឺពោះ, ឆ្អល់ក្តៅ​ដង្ហើម, ហើមពោះ, ចង់ក្អួត, ក្អួតចង្អោរ និងរាករូស, ហើយវា​ក៏អាចជួយកាត់បន្ថយ​បញ្ហាខ្យល់​ដក់ក្នុង​ពោះផង​ដែរ ព្រោះវាមាន​សមត្ថភាព​ជួយកាត់បន្ថយ​សាច់ដុំក្នុងពោះ៕

Share this