នៅពេលដែលអ្នកមានអាការៈឈឺក្បាលខ្លាំងក្រោយពីក្រោកពីគេងភ្លាមៗ ធ្វើឲ្យអ្នកមានអារម្មណ៍ថា ពិភពលោកនេះហាក់ដូចជាកំពុងតែវិលខ្ញាល់។ តែទោះបីជាយ៉ាងណា មានឱសថមួយចំនួនអាចជួយព្យាបាលអាការៈឈឺក្បាល ជាពិសេសអាការៈឈឺមួយចំហៀងក្បាល។
ឥលូវនេះអ្នកប្រហែលជាឆ្ងល់ថា តើត្រូវធ្វើដូចម្តេចដើម្បីព្យាបាលជំងឺឈឺមួយចំហៀងក្បាលបាន? ចម្លើយដ៏ខ្លីគឺស្ថិតនៅលើតែដែលមានរស់ជាតិហិល។ តែដែលអាចជួយព្យាបាលជំងឺឈឺមួយចំហៀងក្បាលបានគឺ តែបៃតង, តែក្រូចឆ្មា, តែខ្ញី…។ តែហិលទាំងនេះអាចជួយព្យាបាលជំងឺឈឺមួយចំហៀងក្បាលបានយ៉ាងមានប្រសិទ្ធិភាពបំផុត ប៉ុន្តែវាត្រូវចំណាយពេលវេលាព្យាបាលយូរជាងការប្រើឱសថវិជ្ជសាស្ត្រ។
ប្រភេទតែទាំងអស់នេះអាចជួយព្យាបាលជំងឺឈឺមួយចំហៀងក្បាល ដោយមិនប៉ះពាល់ដល់សុខភាពឡើយ។ ប្រភេទតែទាំងនេះ ក្រៅពីអាចជួយព្យាបាលជំងឺឈឺមួយចំហៀងក្បាល តែវាក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយជួយឲ្យខ្លួនអ្នកគេចផុតពីជំងឺផ្សេងៗ។
ដូច្នេះ ប្រសិនបើអ្នកមានជំងឺឈឺមួយចំហៀងក្បាល ខាងក្រោមនេះជាឱសថសក្តិសិទ្ធិជួយព្យាបាលជំងឺឈឺមួយចំហៀងក្បាល៖
តែបៃតង
តែបៃតងមានផ្ទុកនូវបរិមាណជាតិកាហ្វេអ៊ីន ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងអាការៈឈឺក្បាលគ្រប់ប្រភេទ, ជាពិសេសអាការៈឈឺមួយចំហៀងក្បាល។ ដាក់ក្រូចឆ្មាបន្ថែមចូលទៅក្នុងតែបៃតង រួចក្រេបវាបន្តិចម្តងៗ នៅពេលមានតម្រូវការបំផុត។
តែខ្ញី
តែខ្ញីអាចជួយបំបាត់អាការៈឈឺមួយចំហៀងក្បាលបានយ៉ាងមានប្រសិទ្ធិភាពបំផុត ព្រោះវាសម្បូរទៅដោយសារធាតុ prostaglandins ដែលអាចជួយព្យាបាលការរលាកដែលបណ្តាលឲ្យឈឺក្បាល។
តែទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីមានផ្ទៃពោះគួរតែជៀសវាងតែខ្ញីនេះ ព្រោះវាអាចធ្វើឲ្យរលូតកូនបាន។
តែក្រូចឆ្មា
តែក្រូចឆ្មាជាប្រភេទតែមួយផ្សេងទៀត ដែលជួយព្យាបាលអាការៈឈឺមួយចំហៀងក្បាល។ ធ្វើតែខ្មៅធម្មតា ១ពែងដោយមិនដាក់ស្ករ និងបន្ថែមទឹកក្រូចឆ្មា ២-៣ដំណក់ចូល។ ទទួលទានក្រេបៗនៅពេលមានអាការៈឈឺក្បាលមិនអាចទ្រាំបាន។
តែជីអង្កាម
រសជាតិហិលរបស់ជីអង្កាមជួយកម្ចាត់បញ្ហាឈឺមួយចំហៀងក្បាល។ យកតែខ្មៅក្តៅៗ ១ពែង បន្ទាប់មកដាក់បន្ថែមស្លឹកជីអង្កាម ២ទៅ ៣សន្លឹកចូល។ ត្រាំវាក្នុងតែខ្មៅរយៈពេល ៥ទៅ ១០នាទី មុននឹងទទួលទាន។
តែក្រវាញ
តែក្រវាញជាប្រភេទតែហិលដែលល្អបំផុត សម្រាប់ព្យាបាលជំងឺឈឺមួយចំហៀងក្បាល។ យកក្រវាញ ២-៣ដុំបុក រួចដាក់ចូលទៅក្នុងកំសៀវទឹកតែ។ ដុតកម្តៅវាឲ្យពុះបន្តិច ទុកឲ្យត្រជាក់បន្តិច រួចទទួលទាន៕