បញ្ហាសុខភាព នឹងសម្រស់គឺជារឿងមួយដ៏សំខាន់បំផុតដែលអ្នកគួរតែងយកចិត្តទុកដាក់។ ប៉ុន្តែអ្នកនឹងលែងមានកង្វល់ជាមួយបញ្ហាទាំងនេះទៀតហើយ ដោយប្រើប្រាស់ភេសជ្ជៈដ៏មានប្រសិទ្ធិភាពក្នុងការលាងសម្អាតថ្លើម និងសម្រកទម្ងន់បានល្អដោយមិនចាំបាច់ខំប្រឹង ឬចំណាយពេលច្រើនឡើយ។
តើត្រូវប្រើវាដូចម្ដេច?
ទទួលទានភេសជ្ជៈនេះឲ្យបាន ៣ ដងក្នុងមួយថ្ងៃឲ្យបាន ៣ ថ្ងៃជាប់គ្នា។ តែត្រូវចាំថាគួរជៀសវាងការទទួលទានអាហារពិបាករំលាយក្នុងអំឡុងពេលទាំង ៣ ថ្ងៃនេះ។ ដូច្នេះអ្នកគួរតែបរិភោគអាហារដែលធ្វើឲ្យមានសុខភាពល្អក្នុងគោលបំណងដើម្បីបន្ធូរបន្ថយដំណើរការនៃការបន្សាបជាតិពុលនៅក្នុងថ្លើម និងការសម្រកទម្ងន់ខ្លះ។
គ្រឿងផ្សំ៖
– ក្រូចឆ្មា ៣ ផ្លែ
– ទឹកវ៉ាន់ស៊ុយ ១ពែង
– ភ្លៅកង្កែប ៥ ដើម
– ទឹក ៦ ពែង
វិធីធ្វើ៖
យកទឹកក្រូចឆ្មា, ទឹកវ៉ាន់ស៊ុយ, ភ្លៅកង្កែប ក្រឡុកបញ្ចូលគ្នាឲ្យសព្វ បន្ទាប់មកចាក់ទឹកតាមក្រោយ នឹងក្រឡុកម្ដងទៀត។ អ្នកត្រូវបរិភោគឲ្យបាន ២ ទៅ ៣ ដងក្នុងមួយថ្ងៃ នៅពេលពោះទទេ។ ធ្វើបែបនេះឡើងវិញម្ដងទៀត នៅ ២ថ្ងៃក្រោយ។ បន្ទាប់មកអ្នកត្រូវសម្រាកឲ្យបាន ៧ ទៅ ១០ ក្នុងមួយថ្ងៃ ដើម្បីឲ្យសុខភាពមានដំណើរការល្អឡើងវិញ៕