Friday, October 9, 2015

សាច់គោឆាបែបចិន ឆ្ងាញ់ចាប់ចិត្ត

គ្រឿងផ្សំ

-សាច់គោប្រមាណ ៣ខាំ ហាន់ស្តើងៗល្មមមាត់។ 
-ម្ទេសប្លោកក្រហមមួយថ្លែ ខ្វេះបណ្តូល និងគ្រាប់ចោល ហើយកាត់វែងៗតាមបណ្តោយ ផ្លែម្ទេស។
-ខ្ទឹមស្លឹក 4-5ដើម លាងឲ្យស្អាតហាន់តូចៗ។ 
-ប្រេងឆា ខ្ទឹមស 2កំពឹស ចិញ្ច្រាំឲ្យម៉ត់ ម្ទេស 2 ផ្លែចិញ្ច្រាំឲ្យម៉ត់ដែរ ទឹកស៊ីអ៊ីវខាប់ 30ml សៀងមីសូស 5ml។

របៀបធ្វើទឹក Sauce ស្រោចពីលើ

ទឹកស៊ីអ៊ីវខ្មៅ 15ml ស៊ីអ៊ីវធម្មតា 15ml 15ml ទឹកខ្មេះ ម្សៅពោត 15ml។


របៀបធ្វើ

ដាក់គ្រៀងក្រៅធ្វើ ទឹក Sauce និងសាច់គោចូលគ្នា លាយឲ្យសព្វហើយទុកប្រមាណ 30នាទី។


ដាក់ខ្ទះឲ្យក្តៅ ហើយដាក់ប្រេងឆា ខ្ទឹមស ម្ទេស ចូលហើយឆា ក្រឡាប់ ឡើងចុះប្រមាណ 1នាទី។


ដាក់សាច់គោប្រទ្បាក់ ចូលឆាត្រឡប់ចុះឡើង ប្រមាណ 3នាទី។


ដាក់ម្ទេសប្លោក និងស្លឹកខ្ទឹមចូលឆា ត្រឡប់ចុះឡើង 2នាទីទៀត។



ពន្លត់ឡើង ដាក់ទឹកស៊ីអ៊ីវខាប់ និងស៊ីអ៊ីវ មីសូស ចូលហើយកូរ ឲ្យសព្វ ឲ្យចូលគ្រឿង។ មុខម្ហូបនេះ បរិភោគពេលក្តៅៗ ទើបឆ្ងាញ់ពិសា។


ស្ងោរស៊ុបមាន់ខ្មៅ

គ្រឿងផ្សំ ៖

– មាន់ខ្មៅ
– ការុត មីសួ
– ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល
– ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក
– មើមខ្ញី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ
– ម្រេច អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប


របៀបធ្វើ ៖


១- ដាំទឹកអោយពុះ ស្ងោរមាន់ខ្មៅ មួយពុះចោល អោយបាត់ជាតិចំអាប។ ស្រង់ចេញ ទុកទៅម្ខាង។
២- លីងខ្ទឹមស អោយឈ្ងុយ រួចចាក់ទឹកត្រីចូល ថែមម្រេចបុក ខ្ទឹមក្រហមហាន់ អំបិលនិងស្ករ កូរអោយឈ្ងុយ ទើបចាក់ទឹកដាំ។
៣- ពេលទឹកពុះ ដាំមើមខ្ញីដាក់មួយដុំ ហើយដាក់មាន់ចូល។ ពេលរំងាស់ កុំគ្របគម្របឆ្នាំង។ បើគ្របនឹងធ្វើអោយទឹកស្ងោរល្អក់ ហើយឆាប់ផ្អូម។
៤- នៅឆ្នាំងផ្សេងទៀត ដាំទឹកស្រុះ ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក។ ស្រង់ចេញ លាងអោយស្អាត។
៥- ពេលពិនិត្យឃើញ សាច់មាន់ រាងផុយស្បែកបន្តិចសិន ទើបចាក់ការុត និងគ្រឿងដទៃចូល។
៦- នៅពេលមាន់ផុយទន់សាច់ ទើបដាក់ម្សៅស៊ុប ហើយភ្លក្សថែមថយតាមចំណូលចិត្ត។
៨- ត្រាំមីសួអោយទន់ ហើយកាត់ខ្លីៗ ទុកដាក់មួយអន្លើ។
៩- ស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុយ ត្រូវហាន់ល្អិតៗ ទុករោយពីលើស៊ុប ពេលដួសស្ងោរមាន់ដាក់ចានសម្ល
១០- ដាក់មីសួបន្តិចទៅបាតចាន មុននឹងដួសស្ងោរមាន់កំពុងពុះលើចង្ក្រាន ដាក់ចានសម្ល ទើបរោយស្លឹកខ្ទឹមនិងជីវវ៉ាន់ស៊ុយពីលើ។ ស៊ុបនេះ ត្រូវទទួលទាន នៅពេលក្តៅៗទើបឆ្ងាញ់។



មាន់ស្រវឹង ABC

គ្រឿងផ្សំ  

-ស្រាបៀ ABC ១កំប៉ុង         
-ស្លឹកក្រូចសើច​៤សន្លឹក           
-គល់ស្លឹកគ្រៃ ១ដើម           
-មាន់ ១ក្បាល
-រំដេង ៣ចំណិត           
-ប៊ីចេង ១ស្លាបព្រាកាហ្វេ           
-ស្ករស            
-៥ស្លាបព្រាកាហ្វេ           
-ម្សៅស៊ុប ៥ស្លាបព្រាកាហ្វេ  
-ម្រេច ៥ស្លាបព្រាកាហ្វេ           
-ប្រេងខ្យង ៥ស្លាបព្រាកាហ្វេ  
-ទឹកស៊ីអ៊ីវ ៣ស្លាបព្រាកាហ្វេ           
-ប្រេងឆា ១/២ចានចង្កឹះ




វិធីធ្វើ          
ដំបូងយក មាន់ ១ក្បាលដែលធ្វើរួច មកសម្អាតនឹងទឹកឱ្យស្អាត ជាមុនសិន ។ បន្ទាប់មកយកឆ្នាំង​ ១  ដែលមានទំហំធំ  អាចដាក់មាន់បាន   ដាក់លើចង្ក្រាន ។ ចាក់ប្រេងឆាចូល រួចទ្រាប់បាតឆ្នាំង ដោយកំណាត់  គល់ស្លឹកគ្រៃ​ រំដេង  ស្លឹកក្រូចសើច  ស្លឹកខ្ទឹម  មុននឹងដាក់មាន់ចូល ។
ចុងក្រោយ មកដាក់ប៊ីចេង ស្ករស ម្សៅស៊ុប ម្រេច ប្រេងខ្យង ទឹកស៊ីអ៊ីវ​ និង ចាក់ស្រាបៀ
ABC ចូល រួចចម្អិនរយៈពេល ២៥នាទី ជាការស្រេច៕

Thursday, September 17, 2015

ពោតបារាំង (Okra)



តាមពិតឈ្មោះរបស់វាគឺ អូក្រា (Okra) ដែលយើងតែងតែហៅថា ពោតបារាំង។


វាជាបន្លែដែលមានកាល់ឡូរីទាបបំផុត ហើយសម្បូរដោយហ្វៃប៊ឺ ល្អសម្រាប់ការរំលាយអាហារ ការទល់លាមក ហើយរ៉ែ និងវីតាមីន វាល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់។
ការពិតអំពីអូក្រា៖
  • វីតាមីន A ជួយប្រឆាំងអុកសុីតកម្ម រក្សាស្បែក ការពារមហារីកផ្លើម និងមាត់។
  • អាសុីតហ្វូលីក (Folic Acid) ល្អសម្រាប់ប្តីប្រពន្ធដែលចង់មានបុត្រ ពោលគឺជួយការពារភាពចៃដន្យណាមួយដែលធ្វើអោយប៉ះពាល់ដល់ ខួរក្បាល ឆ្អឹងកងខ្នងដែលតភ្ជាប់សសៃឈាមបញ្ជូនទៅខួរក្បាលរបស់ទារក
  • វីតាមីន C ជួយបង្កើនប្រព័ន្ធភាពសុាំប្រឆាំងនិងភ្នាក់ងារចំលងរោគ ដូចជាផ្តាសាយ ក្អក និងជួយទប់ស្កាត់ពពួករ៉ាឌីកាល់សេរី
  • វីតាមីន K ល្អក្នុងការផលិតគ្រាប់ឈាម និងជួយធ្វើអោយឆ្អឹងរឹងមុាំ
  • មិនត្រឹមតែប៉ុណ្ណឹងវានៅសប្បូរដោយ ជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម ផងដែរ

Wednesday, September 9, 2015

ពពាយជាថ្នាំព្យាបាលជំងឺក្រពះ


ការ​ព្យាបាល​ជំងឺឈឺក្រពះ​ត្រូវជ្រើសពពាយចាស់បំផុត
យក​ពពាយ​ចាស់ៗលីងជាមួយអំបិលឲ្យ​ឡើង​ក្រហម (តែមិនត្រូវឲ្យ​ខ្លាច​ទេ)។ បន្ទាប់មកយក​ពពាយដែលបាន​លីង​នោះ​ទៅ​ កិនឲ្យម៉ត។ ម្តង​អ្នក​ត្រូវបរិភោគ​មួយ​ស្លាប់​ព្រាកាហ្វេសនៃម្សៅ​ដែល​អ្ន​កបាន​កិន ហើយ​ទំពារឲ្យបាន​ ២០ដង​​យឺតៗមុន​នឹងលេប​ចូល។

អ្នកក៏​អាច​ផឹក​វាជាមួយ​ទឹកនៅពេល​ព្រឹក​ មុន​ពេល​បរិភោគ​អាហារ ហើយ​បន្ត​ធ្វើ​បែប​នេះឲ្យ​បាន​រយៈពេល ១៥ ថ្ងៃ អ្នក​នឹង​ទទួល​បាន​លទលទ្ធផល​យ៉ាង​ឆាប់​រហ័ស។ ប្រិន​បើ​អ្នកមាន​ជំងឺធ្ងន់ធ្ងរ​ត្រូវតែចំណាយ​ពេល​យុរជាង​នេះ។

បញ្ចាក់៖ ប្រសិនបើមាន​បញ្ហា​ធ្ងន់ធ្ងរពេក​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យជំនាញ ដើម្បី​ទទួល​យក​មតិយោបល និងវិធីព្យាបាល​៕